កក់

បន្ទប់

អំពីសណ្ឋាគារ កំពង់ធំរ៉ូយ៉ាល់

ផាសុកភាព ភាពងាយស្រួល និងសុវត្ថិភាព

សួរស្តីអ្នកទាំងអស់គ្នា !​ សូម​អរគុណលោកអ្នកដែលបានមកស្នាក់នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់។  នៅពេលលោកអ្នកស្ថិងក្នុងបរិវេណសណ្ឋាគារ លោកអ្នកអាចមកជជែកលេងជាមួយពួកយើងបាន។ ពួកយើងមានឈ្មោះថា វ៉េន និង យ៉េន មកពីប្រទេសកាណាដា ទីក្រុង តូរ៉ុនតូ នៅអុនតារីយ៉ូ។ បន្ទាប់ពីបានរស់នៅទីក្រុងតូរ៉ុនតូអស់រយៈពេលជាង៣៤ឆ្នាំមក ឥឡូវនេះពូកយើងក៏បានមករស់នៅប្រទេសកម្ពុជា។ ពួកយើងមានកូនប្រុសពីរនាក់ កូនប្អូនអាយុ ៣ឆ្នាំ និង កូនបងអាយុ​៩ឆ្នាំ។ ប្តីរបស់ខ្ញុំ ឈ្មោះ វ៉េន មានបទពិសោធន៍ច្រើនខាងការងារភោជនីយដ្ឋាន រីឯខ្ញុំវិញខាងផ្នែកលក់ ។ពួកយើងហាក់នៅថ្មីបន្តិចខាងវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ច  ប៉ុន្តែពួកយើងចូលចិត្តការធ្វើដំណើរ ពួកយើងបានធ្វើដំណើរទៅ​១៥ប្រទេស  ៥០ ទីក្រុង ហើយបានស្នាក់នៅសណ្ឋាគារធំៗ ម៉ូតែល សណ្ឋាគារតូចៗ ​និង ផ្ទះសំណាក់ជាង១០០កន្លែង។ វ៉េនចូលចិត្តនិយាយលេងជាមួយភ្ញៀវមកពីប្រទេសផ្សេងៗ ហើយខ្ញុំវិញចូលចិត្តរៀនសូត្រពីវប្បធម៌ផ្សេងៗ។ រវាងពួកយើងទាំងពីរ គឺអាចនិយាយបាន៥ភាសា ហើយពួកយើងកំពុងតែរៀនភាសាទី៦ គឺភាសាខ្មែរ។​ ពួកយើងជឿជាក់ថាការរៀនភាសាផ្សេងទៀតគឺមានអត្ថប្រយោជន៍ណាស់សម្រាប់ពេលខាងមុខ ដូច្នេះហើយពួកយើងក៏បានបញ្ជូនកូនៗរបស់ពួកយើងទៅរៀននៅសាលាភាសាបារាំងនិងភាសាចិននៅទីក្រុងភ្នំពេញនេះ។ បើសិនជាអាច លោកអ្នកអាចមកនិយាយលេងជាមួយពួកយើងដើម្បីធ្វើតេស្តសមត្ថភាពភាសារបស់យើងបាន។ ពួកយើងពិតជារីករាយ ហើយសង្ឃឹមថាមានឱកាសរៀនសូត្រពីអ្នកទាំងអស់គ្នាផងដែរ។​

ហេតុអ្វីប្រទេសកម្ពុជា?

លោកអ្នកប្រហែលជាមានចម្ងល់ហើយថាហេតុអ្វីបានជាពួកយើងជ្រើសរើសប្រទេសកម្ពុជាមិនមែនប្រទេសផ្សេង។​​ តាមពិតទៅ វាជាការស្នើសុំរបស់​លោកឪពុករបស់ខ្ញុំ។​ ពួកយើងមានឈាមជ័រជាជនជាតិចិន​ ប៉ុន្តែពួកយើង​រួមទាំងឪពុក​ ជីតា​ និងជីតាទួតរបស់ពួកយើងបានកើតនៅប្រទេសកម្ពុជា។ នៅពេលសង្រ្គាមបានផ្ទុះឡើង ពួកយើងបានភៀសខ្លួនទៅប្រទេសវៀតណាម​​​​ ហើយក៏បន្តធ្វើអន្តោប្រវេសន៍ទៅរស់នៅប្រទេសកាណាដា។​ ឪពុករបស់ខ្ញុំក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញប្រហែលមួយទស្សវត្សន៍ក្រោយមក អំឡុងឆ្នាំ១៩៩០ ហើយគាត់ក៏បានប្រឹងប្រែងយ៉ាងខ្លាំងបង្កើតមុខជំនួញរហូតដល់បានបង្កើតអាជីវកម្មសណ្ឋាគារមួយនេះ។ ភាពអំណត់និងការតស៊ូរបស់គាត់ពិតជាធ្វើឲ្យអាជីវកម្មមួយនេះទទួលបានភាពជោគជ័យក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ​ ហើយគាត់ក៏បានសុំអោយពួកយើងមករស់នៅប្រទេសកម្ពុជាវិញ។ ឪពុករបស់ខ្ញុំជឿជាក់ថា​ កម្ពុជាជាប្រទេស​សំបូរទៅដោយកាលានុវត្តភាព ពីព្រោះវាបាននិងកំពុងស្ថិតនៅក្រោមការអភិវឌ្ឍខ្លាំង ហើយពួកយើងអាចបង្កើតអោយមានឥទ្ធិពលនៅទីនេះបានច្រើនដោយសារពួកយើងបានរៀនសូត្រនិងយល់ដឹងច្រើនពីប្រទេសអភិវឌ្ឍ។​ លោកឪពុកខ្ញុំក៏មានបំណងចង់តបស្នងមកកាន់ប្រទេសកម្ពុជានិងប្រទេសចិនវិញផងដែរ ពីព្រោះប្រទេសទាំងពីរជាប្រទេសដែលដំណើរជីវិតរបស់យើងបានចាប់ផ្តើម។​ ដំបូងពួកយើងមានការស្ទាក់ស្ទើរចិត្ត ប៉ុន្តែបន្ទាប់ពីពួកយើងបានគិតឡើងវិញ ពួកយើងក៏សម្រេចចិត្តមកប្រទេសកម្ពុជាតែម្តង។ នៅទីនេះពូកយើងព្យាយាមបង្ហាញឥទ្ធិពលពីភាពខ្លាំងរបស់យើងទៅកាន់ភ្ញៀវដែលមកស្នាក់នៅក្នុងសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់។

តើសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់ជាអ្វី?

ឈ្មោះសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់នេះគឺយកចេញពីឈ្មោះខេត្តដែលមានប្រភពនៅប្រទេសកម្ពុជា។​ ដូច្នេះសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់មិនមានសណ្ឋានបែបខ្មែរនោះទេ​ ប៉ុន្តែជាបែបអឺរ៉ុបទាំងការរចនា​ ការតុបតែង និង ភាពស្រស់ស្អាត។ សណ្ឋាគារយើងខ្ញុំមានគោលបំណងបំពេញតាមតម្រូវការរបស់ភ្ញៀវជាជនជាតិបរទេស។

នេះជាសណ្ឋាគារទីបីហើយដែលលោកឪពុកខ្ញុំបានបង្កើតឡើងនៅទីក្រុងភ្នំពេញ ហើយសណ្ឋាគារនីមួយៗមាន​ការរៀបចំនិងការដឹកនាំរៀងៗខ្លួន។​ ខាងក្រោមនេះជាគោលការណ៍នៃការដឹកនាំរបស់សណ្ឋាគារកំពង់រ៉ូយ៉ាល់៖

ទស្សនៈវិស័យ

ទស្សនៈវិស័យយើងខ្ញុំគឺនឹងផ្តល់កន្លែងស្នាក់នៅមួយប្រកបដោយសុខសុវត្ថិភាព ផាសុកភាព និង ភាពងាយស្រួល ដល់ភ្ញៀវដែលមកពីគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក​ដែលមានបំណងចង់សហការនិងបង្កើតឱកាសធ្វើជំនួញផ្សេងៗនៅទីនេះ។

បេសកកម្ម

ពូកយើងនឹងជាជម្រើសដំបូងរបស់លោកអ្នកមុនគេបង្អស់នៅពេលលោកអ្នកស្វែងរកសណ្ឋាគារ​​ដែលផ្តល់សុខសុវត្ថិភាព ផាសុកភាព និង ភាពងាយស្រួលដល់លោកអ្នក​នៅក្នុងទីក្រុងភ្នំពេញ។

គុណតម្លៃ

  • សុច្ចរិតភាព យើងខ្ញុំប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់និងអនុវត្តនូវអ្វីដែលបាននិយាយ។​ ប្រសិនបើមិនអាចក្នុងករណីណាមួយ ពួកយើងនឹងព្យាយាមនិយាយប្រាប់តាមអ្វីដែលបានកើតឡើង។
  • ភាពលូតលាស់ និង​ការអភិវឌ្ឍ យើងខ្ញុំប្រឹងប្រែងអភិវឌ្ឍខ្លួនឯង ក្រុមការងារ ស្ថាប័ន ប្រទេសរបស់យើង ព្រមទាំងពិភពលោករបស់យើងឲ្យឆ្ពោះទៅរកភាពរីកចម្រើនទាំងអស់គ្នា។
  • ការសហប្រតិបត្តិការ ពួកយើងធ្វើការជាមួយគ្នា ដើម្បីជួយគ្នាសម្រេចនូវគោលដៅរបស់យើងលោក/លោកស្រី។
  • ប្រសិទ្ធភាព យើងខ្ញុំគោរពពេលវេលារបស់មនុស្សម្នាក់ៗ ហើយនឹងផ្តល់ជូនសេវាកម្មភ្លាមៗ ដូចដែលបានសន្យា។
  • ប្រសិទ្ធភាព យើងខ្ញុំគោរពពេលវេលារបស់មនុស្សម្នាក់ៗ ហើយនឹងផ្តល់ជូនសេវាកម្មភ្លាមៗ ដូចដែលបានសន្យា។

Testimonails

Like our services and space? Please send us a testimonial! reservations@kampongthomroyal.com

Your Name

From Jersey

It is not always possible to jet off half way around the world when you and your significant other are wishing to go off on a private and romantic getaway.

Justa Tee

From Viska

សណ្ឋាគារកំពង់ធំរ៉ូយ៉ាល់

ទំនាក់ទំនងយើងឥឡូវនេះ

(+855) 62 210 167/168

ភ្ជាប់ជាមួយយើង

ទំនាក់ទំនងយើង

Fax:  (+855) 62 210 166

Email: info@kampongthomroyalhotel.com

Email: reservations@kampongthomroyalhotel.com

ទីតាំង

ភូមិ២ សង្កាត់កំពង់ធំ ក្រុងស្ទឺងសែន​​ ខេត្តកំពង់ធំ ប្រទេសកម្ពុជា