សួរស្តីអ្នកទាំងអស់គ្នា ! សូមអរគុណលោកអ្នកដែលបានមកស្នាក់នៅសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់។ នៅពេលលោកអ្នកស្ថិងក្នុងបរិវេណសណ្ឋាគារ លោកអ្នកអាចមកជជែកលេងជាមួយពួកយើងបាន។ ពួកយើងមានឈ្មោះថា វ៉េន និង យ៉េន មកពីប្រទេសកាណាដា ទីក្រុង តូរ៉ុនតូ នៅអុនតារីយ៉ូ។ បន្ទាប់ពីបានរស់នៅទីក្រុងតូរ៉ុនតូអស់រយៈពេលជាង៣៤ឆ្នាំមក ឥឡូវនេះពូកយើងក៏បានមករស់នៅប្រទេសកម្ពុជា។ ពួកយើងមានកូនប្រុសពីរនាក់ កូនប្អូនអាយុ ៣ឆ្នាំ និង កូនបងអាយុ៩ឆ្នាំ។ ប្តីរបស់ខ្ញុំ ឈ្មោះ វ៉េន មានបទពិសោធន៍ច្រើនខាងការងារភោជនីយដ្ឋាន រីឯខ្ញុំវិញខាងផ្នែកលក់ ។ពួកយើងហាក់នៅថ្មីបន្តិចខាងវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ច ប៉ុន្តែពួកយើងចូលចិត្តការធ្វើដំណើរ ពួកយើងបានធ្វើដំណើរទៅ១៥ប្រទេស ៥០ ទីក្រុង ហើយបានស្នាក់នៅសណ្ឋាគារធំៗ ម៉ូតែល សណ្ឋាគារតូចៗ និង ផ្ទះសំណាក់ជាង១០០កន្លែង។ វ៉េនចូលចិត្តនិយាយលេងជាមួយភ្ញៀវមកពីប្រទេសផ្សេងៗ ហើយខ្ញុំវិញចូលចិត្តរៀនសូត្រពីវប្បធម៌ផ្សេងៗ។ រវាងពួកយើងទាំងពីរ គឺអាចនិយាយបាន៥ភាសា ហើយពួកយើងកំពុងតែរៀនភាសាទី៦ គឺភាសាខ្មែរ។ ពួកយើងជឿជាក់ថាការរៀនភាសាផ្សេងទៀតគឺមានអត្ថប្រយោជន៍ណាស់សម្រាប់ពេលខាងមុខ ដូច្នេះហើយពួកយើងក៏បានបញ្ជូនកូនៗរបស់ពួកយើងទៅរៀននៅសាលាភាសាបារាំងនិងភាសាចិននៅទីក្រុងភ្នំពេញនេះ។ បើសិនជាអាច លោកអ្នកអាចមកនិយាយលេងជាមួយពួកយើងដើម្បីធ្វើតេស្តសមត្ថភាពភាសារបស់យើងបាន។ ពួកយើងពិតជារីករាយ ហើយសង្ឃឹមថាមានឱកាសរៀនសូត្រពីអ្នកទាំងអស់គ្នាផងដែរ។
ហេតុអ្វីប្រទេសកម្ពុជា?
លោកអ្នកប្រហែលជាមានចម្ងល់ហើយថាហេតុអ្វីបានជាពួកយើងជ្រើសរើសប្រទេសកម្ពុជាមិនមែនប្រទេសផ្សេង។ តាមពិតទៅ វាជាការស្នើសុំរបស់លោកឪពុករបស់ខ្ញុំ។ ពួកយើងមានឈាមជ័រជាជនជាតិចិន ប៉ុន្តែពួកយើងរួមទាំងឪពុក ជីតា និងជីតាទួតរបស់ពួកយើងបានកើតនៅប្រទេសកម្ពុជា។ នៅពេលសង្រ្គាមបានផ្ទុះឡើង ពួកយើងបានភៀសខ្លួនទៅប្រទេសវៀតណាម ហើយក៏បន្តធ្វើអន្តោប្រវេសន៍ទៅរស់នៅប្រទេសកាណាដា។ ឪពុករបស់ខ្ញុំក៏បានវិលត្រឡប់មកប្រទេសកម្ពុជាវិញប្រហែលមួយទស្សវត្សន៍ក្រោយមក អំឡុងឆ្នាំ១៩៩០ ហើយគាត់ក៏បានប្រឹងប្រែងយ៉ាងខ្លាំងបង្កើតមុខជំនួញរហូតដល់បានបង្កើតអាជីវកម្មសណ្ឋាគារមួយនេះ។ ភាពអំណត់និងការតស៊ូរបស់គាត់ពិតជាធ្វើឲ្យអាជីវកម្មមួយនេះទទួលបានភាពជោគជ័យក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ហើយគាត់ក៏បានសុំអោយពួកយើងមករស់នៅប្រទេសកម្ពុជាវិញ។ ឪពុករបស់ខ្ញុំជឿជាក់ថា កម្ពុជាជាប្រទេសសំបូរទៅដោយកាលានុវត្តភាព ពីព្រោះវាបាននិងកំពុងស្ថិតនៅក្រោមការអភិវឌ្ឍខ្លាំង ហើយពួកយើងអាចបង្កើតអោយមានឥទ្ធិពលនៅទីនេះបានច្រើនដោយសារពួកយើងបានរៀនសូត្រនិងយល់ដឹងច្រើនពីប្រទេសអភិវឌ្ឍ។ លោកឪពុកខ្ញុំក៏មានបំណងចង់តបស្នងមកកាន់ប្រទេសកម្ពុជានិងប្រទេសចិនវិញផងដែរ ពីព្រោះប្រទេសទាំងពីរជាប្រទេសដែលដំណើរជីវិតរបស់យើងបានចាប់ផ្តើម។ ដំបូងពួកយើងមានការស្ទាក់ស្ទើរចិត្ត ប៉ុន្តែបន្ទាប់ពីពួកយើងបានគិតឡើងវិញ ពួកយើងក៏សម្រេចចិត្តមកប្រទេសកម្ពុជាតែម្តង។ នៅទីនេះពូកយើងព្យាយាមបង្ហាញឥទ្ធិពលពីភាពខ្លាំងរបស់យើងទៅកាន់ភ្ញៀវដែលមកស្នាក់នៅក្នុងសណ្ឋាគារកំពង់ធំរ៉ូយ៉ាល់។